ថ្មដា
ពេលខ្ញុំ និងស្វាមីរបស់ខ្ញុំធ្វើដំណើរទៅរដ្ឋម៉ាសាឈូសេត យើងបានទៅមើលថ្មដាផ្លាយម៉ោត ដែលជានិមិត្តរូបដ៏សំខាន់ ក្នុងសហរដ្ឋអាមេរិក។ គេបាននិយាយតគ្នា ជាច្រើនជំនាន់ថា មានគ្រីស្ទបរិស័ទមួយក្រុម ដែលបានគេចខ្លួនមករកកន្លែងរស់នៅថ្មី បានធ្វើដំណើរមកទ្វីបអាមេរិក ដោយជិះសំពៅឈ្មោះមេយផ្លោវើរ ក្នុងឆ្នាំ១៦២០ ហើយបានបោះជំហានចូលកន្លែងនោះមុខគេ។ យើងបានស្វែងយល់យ៉ាងរីករាយ អំពីអត្ថន័យនៃថ្មដាមួយនេះ តែទន្ទឹមនឹងនោះ យើងក៏មានការភ្ញាក់ផ្អើល និងខកចិត្ត ដែលបានឃើញថ្មដានោះ មានទំហំតូចណាស់។ យើងក៏បានដឹងថា កាលពីដើមឡើយថ្មដានោះ មានទំហំធំជាងនេះបីដង តែដោយសារសំណឹក និងមានមនុស្សធ្វើឲ្យវាបែកបន្តិចម្តងៗ បានជាវាមានទំហំតូចដូចនេះ។
យ៉ាងណាមិញ ព្រះគម្ពីរបានប្រៀបប្រដូចព្រះយេស៊ូវ ទៅនឹងថ្មដា(១កូរិនថូស ១០:៤) ដែលមិនចេះប្រែប្រួល(ហេព្រើ ១៣:៨)។ ព្រះអង្គជាថ្មដាដ៏រឹងមាំ ដែលយើងអាចសង់ជីវិតយើង នៅលើថ្មដានោះបាន។ ព្រះយេស៊ូវសង់ពួកជំនុំ(ស្ថាប័ននៃអ្នកជឿព្រះ) នៅលើគ្រឹះ ដែលមាន “ព្រះយេស៊ូវជាថ្មជ្រុងយ៉ាងឯក”។ អ្នកជឿព្រះទាំងអស់ រួមគ្នាតែមួយក្នុងព្រះអង្គ(អេភេសូរ ២:២០-២២)។
ព្រះយេស៊ូវជាថ្មដាដ៏រឹងមាំ ដែលយើងអាចតាំងនៅមិនឲ្យរលំ ពេលដែលព្យុះនៃជីវិតបក់បោកមកលើយើង(ម៉ាថាយ ៧:២៥)។ មានអ្នកនិពន្ធម្នាក់ ឈ្មោះ ម៉ាដេលេន ឡ អែងហ្គល(Madeleine L’Engle) បានមានប្រសាសន៍ថា “វាជាការល្អ ដែលយើងត្រូវពិនិត្យមើលក្រោមជើងយើង ម្តងម្កាល ដើម្បីឲ្យបានដឹងថា តើយើងកំពុងឈរលើថ្ម ឬនៅលើដីខ្សាច់”។
ថ្មដាផ្លាយម៉ោត…
ចិត្តដែលវង្វេង
ក្នុងរដូវស្លឹកឈើជ្រុះ កាលពីឆ្នាំទៅ ផ្លូវធំមួយខ្សែ ក្នុងទីក្រុងរបស់ខ្ញុំ ត្រូវបានបិទអស់រយៈពេលជាច្រើនម៉ោង ដោយសារមានឡានដឹកគោមួយគ្រឿងបានក្រឡាប់។ សត្វគោក៏បានរួចចេញពីឡាននោះ ហើយបានដើរចុះឡើង នៅតាមដងផ្លូវធំនោះ។ ពេលដែលសារពត៌មានបានផ្សាយអំពីហ្វូងគោដើរវង្វេងពេញផ្លូវដូចនេះ ខ្ញុំក៏បាននឹកចាំអំពីសេចក្តីដែលខ្ញុំបានរៀន កាលពីពេលថ្មីៗនេះ ក្នុងព្រះគម្ពីរនិក្ខមនំ ជំពូក៣២ ដែលនិយាយអំពីរាស្រ្តរបស់ព្រះ ដែលវង្វេងចេញពីព្រះអង្គ។
ក្នុងសម័យដែលនគរអ៊ីស្រាអែលបែកខ្ញែកជាពីរ ស្តេចយេរ៉ូបោម បានឲ្យគេសង់រូបគោពីរក្បាលធ្វើពីមាស សម្រាប់ឲ្យពួកបណ្តាជនថ្វាយបង្គំ(១ពង្សាវតាក្សត្រ ១២:២៥-៣២)។ ប៉ុន្តែ ទ្រង់មិនមែនជាអ្នកដឹកនាំទីមួយ ដែលនាំឲ្យគេថ្វាយបង្គំរូបព្រះ ដែលធ្វើពីមាសនោះឡើយ។ ពេលដែលព្រះអម្ចាស់រំដោះពួកអ៊ីស្រាអែល ឲ្យរួចពីរបបទាសភាពដ៏ព្រៃផ្សៃ ក្នុងនគរអេស៊ីព្ទ ហើយបានឃើញព្រះអម្ចាស់បង្ហាញអំណាចចេស្តា និងសិរីល្អ ដោយការអស្ចារ្យហើយ ពួកអ៊ីស្រាអែលនៅតែបណ្តោយឲ្យខ្លួនមានចិត្តវង្វេងចេញពីព្រះអង្គ(និក្ខមនំ ៣២)។ ខណៈពេលដែលលោកម៉ូសេ កំពុងនៅលើភ្នំស៊ីណៃ ដើម្បីទទួលក្រឹត្យវិន័យពីព្រះអម្ចាស់ លោកអើរ៉ុន ដែលជាប្អូនប្រុសរបស់គាត់បានជួយឲ្យរាស្រ្តរបស់ព្រះ វង្វេងចេញ ដោយសង់រូបព្រះមួយ ដែលជារូបចម្លាក់កូនគោមាស។ ត្រង់ចំណុចនេះ អ្នកនិពន្ធព្រះគម្ពីរហេព្រើបានរំឭកយើង អំពីសេចក្តីក្រោត ដែលព្រះមានចំពោះការថ្វាយបង្គំរូបព្រះ និងចំពោះអ្នកដែលចេះតែមាន “ចិត្តវង្វេង”(និក្ខមនំ ២០:២-៦)។
“ព្រះយេហូវ៉ាទ្រង់ជាព្រះយ៉ាងធំ ហើយជាមហាក្សត្រយ៉ាងខ្ពស់លើអស់ទាំងព្រះ”(ទំនុកដំកើង ៩៥:៣)។ ព្រះអង្គជាព្រះពិតតែមួយ!—Cindy Hess Kasper
ស្តេចល្អ និងស្តេចអាក្រក់
ថ្មីៗនេះ ខ្ញុំបានសិក្សាកណ្ឌគម្ពីរពង្សាវតាក្សត្រ ដែលជាកណ្ឌព្រះគម្ពីរសញ្ញាចាស់ ជាមួយមិត្តភ័ក្រមួយចំនួន។ ខ្ញុំបានធ្វើការកត់សំគាល់ ចំពោះតារាងមួយ ដែលរាយឈ្មោះស្តេចរបស់នគរអ៊ីស្រាអែល និងយូដា ក្នុងគ្រាសញ្ញាចាស់ ដែលមានចំនួនតិចណាស់ ដែលស្ថិតនៅក្នុងចំណោមស្តេច ល្អ ប៉ុន្តែ ភាគច្រើននៃស្តេចទាំងអស់នោះ ជាស្តេច អាក្រក់ ស្តេច អាក្រក់ភាគច្រើន ស្តេច អាក្រក់ហួស និងស្តេច អាក្រក់បំផុត ។
គេបានពិពណ៌នាថា ស្ដេចដាវីឌជាសេ្ដចល្អមួយអង្គ ដែល “ដើរតាម[ព្រះ] ដោយអស់ពីចិត្ត”(១ពង្សាវតារក្សត្រ ១៤:៨) ហើយជាគំរូ ដែលគួរឲ្យយកតម្រាប់តាម(៣:១៤ ១១:៣៨)។ គួរឲ្យកត់សម្គាល់ថា ពួកស្ដេចអាក្រក់បានបដិសេធព្រះ ដោយចេតនា និងបានដឹកនាំប្រជារាស្រ្តខ្លួន ឲ្យថ្វាយបង្គំរូបព្រះ។ ស្ដេចយេរ៉ូបោម ជាស្ដេចទីមួយដែលបានគ្រប់គ្រងលើស្រុកអ៊ីស្រាអែល ក្រោយពេលនគរបែកចេញជាពីរ។ ស្តេចអង្គនេះ បានបន្សល់ទុកនូវកេរដំណែលអាក្រក់ជាច្រើន បានជាគេចាំថា ទ្រង់ស្ថិតក្នុងចំណោមពួកស្ដេចអាក្រក់បំផុត “ដែលបានធ្វើបាប ហើយដែលបាននាំឲ្យពួកអ៊ីស្រាអែលធ្វើបាប”(១៤:១៦)។ ដោយព្រោះតែគំរូអាក្រក់របស់ទ្រង់ ទើបមានស្ដេចជាច្រើនដែលគ្រងរាជ្យបន្ទាប់ពីទ្រង់ ត្រូវបានគេប្រៀបធៀបនឹងទ្រង់ ហើយត្រូវបានគេពណ៌នាថា ជាស្តេចអាក្រក់ដូចជាទ្រង់ដែរ(១៦:២,១៩,២៦,៣១ ២២:៥២)។
យើងម្នាក់ៗមានព្រំដែននៃឥទ្ធិពលខុសៗគ្នា ហើយឥទ្ធិពលនោះ អាចត្រូវបានប្រើប្រាស់សម្រាប់ធ្វើការអាក្រក់ ឬធ្វើការល្អ។ សេចក្តីស្មោះត្រង់ដ៏ឥតងាករេ ដែលយើងមានចំពោះព្រះ គឺជាពន្លឺមួយដែលនឹងបញ្ចេញពន្លឺដ៏ត្រចះត្រចង់ ហើយបន្សល់ទុកនូវកេរដំណែលល្អ។
នេះជាឯកសិទ្ធិរបស់យើង…
ព្រះទ្រង់ជ្រាប
មានពេលមួយអ្នកស្រី ខាតធី(Kathy) បានបើកមើលគេហទំព័រអាកាសចរណ៍មួយ ដើម្បីឲ្យបានដឹង អំពីដំណើរនៃការហោះហើររបស់យន្តហោះធន់តូច ដែលស្វាមីរបស់នាង គឺលោកឆាក់ (Chuck) កំពុងបើកបរឆ្ពោះទៅកាន់ទីក្រុងឈីកាហ្គោ។ គ្រាន់តែចុចប៊ូតុងតែពីរបីដងប៉ុណ្ណោះ នាងក៏អាចតាមដានយន្តហោះ ចេញដំណើរនៅពេលណា កំពុងហោះហើរដល់ណាហើយ ហើយនឹងចុះចតនៅម៉ោងប៉ុន្មាន។ ប្រមាណជាពីរបីទសវត្សរ៍មុន កាលលោកឆាក់ កំពុងធ្វើការជាអ្នកបើកបរយន្តហោះ នៅតំបន់អាហ្វ្រិក ភាគខាងលិច មធ្យោបាយតែមួយគត់ដែលអ្នកស្រីខេធីអាចទំនងទំនងជាមួយគាត់បាន គឺតាមរយៈវិទ្យុទាក់ទង ដែលមានហ្វ្រេកង់ខ្ពស់។ នាងបានរំឭកអំពីពេលមួយ ដែលនាងមិនអាចទាក់ទងស្វាមីរបស់នាង អស់រយៈពេល៣ថ្ងៃ។ កាលនោះ ស្វាមីរបស់នាងមានសុវត្ថិភាពជាធម្មតាទេ គឺគ្រាន់តែយន្តហោះរបស់គាត់ខូច មិនអាចហោះហើរបាន តែនាងគ្មានមធ្យោបាយផ្សេងដើម្បីទាក់ទង ឲ្យបានដឹងអំពីសុខទុក្ខរបស់គាត់ទេ។
ប៉ុន្តែ ព្រះទ្រង់តែងតែជ្រាបជានិច្ច ថាលោកឆាក់កំពុងនៅទីណា ហើយកំពុងធ្វើអ្វី គឺដូច ដែលព្រះអង្គបានជ្រាបអំពីយើង យ៉ាងដូចនេះផងដែរ(យ៉ូប ៣៤:២១)។ គ្មានអ្វីលាក់កំបាំងពីព្រះនេត្ររបស់ព្រះអង្គបានទេ(ហេព្រើរ ៤:១៣)។ ព្រះអង្គជ្រាបអំពីគំនិត និងពាក្យសម្តីរបស់យើង (១របារក្សត្រ ២៨:៩ ទំនុកដំកើង ១៣៩:៤)។ ហើយព្រះអង្គជ្រាបអំពីអ្វីដែលនឹងកើតឡើង នៅពេលអនាគតផងដែរ(អេសាយ ៤៦:១០)។
ព្រះអង្គជ្រាបគ្រប់ការទាំងអស់ (១យ៉ូហាន ៣:២០) ហើយព្រះអង្គក៏ស្គាល់លោកអ្នក និងខ្ញុំយ៉ាងច្បាស់បំផុត (ទំនុកដំកើង ១៣៩:១-១០)។ ព្រះអង្គជ្រាបរាល់សេចក្តីល្បួង ចិត្តខូចខ្ទេចខ្ទាំ ជម្ងឺ ការខ្វល់ខ្វាយ…
ជំពូកបន្ទាប់
ពេលដែលលោកស្ទីវមានអាយុជិត៥ឆ្នាំ ឪពុករបស់គាត់ គឺលោកនេត សេន(Nate Saint) ដែលជាបេសកជន និងជាអ្នកបើកយន្តហោះ និងបុរសបួននាក់ទៀត ត្រូវកុលសម្ព័ន្ធវ៉ាអូដានី(Waodani)សម្លាប់ ក្នុងប្រទេសអេក្វាឌ័រ ក្នុងឆ្នាំ១៩៥០។ ប៉ុន្តែ ដោយសារសេចក្តីស្រឡាញ់ និងការអត់ទោសរបស់ក្រុមគ្រួសាររបស់បុរសទាំងបួននាក់ ដែលបានបាត់បង់ជីវិតដោយសារសេចក្តីជំនឿនោះ សព្វថ្ងៃនេះ សហគមន៍នៃអ្នកជឿព្រះ ក្នុងចំណោមកុលសម្ព័ន្ធវ៉ាអូដានី កំពុងតែមានការលូតលាស់។
ពេលលោកស្ទីវធំដឹងក្តី គាត់ក៏បានវិលត្រឡប់មករស់នៅ ក្នុងប្រទេសអេក្វាឌ័រវិញ ហើយក៏បានរាប់អានលោកមីនខាយេជាមិត្តភ័ក្រ ទោះបីជាបុរសម្នាក់នេះ ក៏ជាអ្នកសម្លាប់ឪពុកគាត់ក៏ដោយ។ លោកស្ទីវមានពាក្យស្លោកមួយឃ្លាគឺ : “ចូរឲ្យព្រះតាក់តែងរឿងនៃជីវិតរបស់អ្នក”។ ត្រង់ចំណុចនេះ គាត់មានប្រសាសន៍ថា “មានមនុស្សជាច្រើន … ចង់តាត់តែងរឿងនៃជីវិតរបស់ខ្លួន ហើយអនុញ្ញាតឲ្យព្រះជួយកែសម្រួលសាច់រឿង ពេលដែលមិនមានផលល្អ។ តែចំណែកឯខ្ញុំវិញ ខ្ញុំបានសម្រេចចិត្ត ឲ្យព្រះអង្គធ្វើជាអ្នកតាក់តែងរឿងនៃជីវិតរបស់ខ្ញុំ តាំងពីយូរមកហើយ”។ ពេលដែលលោកស្ទីវរបួសធ្ងន់ ក្នុងឆ្នាំ២០១២ គាត់បានលើកទឹកចិត្តគ្រួសាររបស់គាត់ម្តងទៀតថា “ចូរយើងអនុញ្ញាតឲ្យព្រះតាក់តែងសាច់រឿង ក្នុងជំពូកមួយនេះ ផងដែរ”។ ពេលនោះ សេចក្តីជំនឿរបស់គាត់ក៏បានបន្តដឹកនាំគាត់ឆ្ពោះទៅរកការជាសះស្បើយ។
ព្រះសព្វព្រះទ័យនឹងបន្តតាក់តែងរឿងនៃជីវិត របស់អស់អ្នកដែលដើរតាមព្រះយេស៊ូវ។ យើងមិនដឹងថា មានការអ្វីខ្លះនឹងកើតឡើង ក្នុងជំពូកបន្ទាប់ នៃជីវិតរបស់យើងទេ។ ប៉ុន្តែ ពេលដែលយើងមើលទៅព្រះយេស៊ូវ ហើយ “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់” នោះយើងអាចទុកចិត្តព្រះអង្គ ដែលជាអ្នកផ្តើម…
ការចាប់ផ្តើម ក្នុងវ័យក្មេង
កាលពីរដូវក្តៅឆ្នាំទៅ ពួកជំនុំរបស់យើងបានអញ្ជើញបុរសវ័យក្មេងម្នាក់ ឈ្មោះខេលិប(Caleb) ឲ្យចូលរួមជាមួយបុគ្គលិករបស់យើង។ ខេលិបក៏បានចែកចាយ អំពីការរស់នៅរបស់គាត់ ក្នុងប្រទេសខូស្តារីកា តាំងពីក្មេងមក ខណៈពេលដែលឪពុកម្តាយរបស់គាត់ កំពុងបម្រើព្រះគ្រីស្ទ នៅទីនោះ។ គាត់ក៏បានយកព្រះបន្ទូលមកឆ្លុះបញ្ចាំងក្នុងជីវិតគាត់ គឺបទគម្ពីរ ២ធីម៉ូថេ ៣:១៤-១៧។ គាត់បានរំឭករឿងដើមថា កាលពីក្មេង គាត់ចេះព្រះបន្ទូលច្រើន។ ឪពុកម្តាយរបស់គាត់ បានបង្រៀនគាត់ ឲ្យស្គាល់សេចក្តីពិតក្នុងព្រះគម្ពីរ ដែល “អាចនឹងនាំឲ្យគាត់មានប្រាជ្ញា ដល់ទីសង្គ្រោះ ដែលបានដោយសារសេចក្តីជំនឿជឿដល់ព្រះគ្រីស្ទ យេស៊ូវផង”(ខ.១៥)។ គាត់បានទទួលស្គាល់ថា គាត់បានត្រៀមខ្លួន ធ្វើជាគ្រូគង្វាល ចាប់តាំងពីពេល ដែលគាត់នៅក្មេង។ ពួកជំនុំរបស់យើងបានមានឱកាស “ជួប” ក្រុមគ្រួសាររបស់គាត់ ក្នុងប្រទេសខូស្តារីកា តាមរយៈទូរស័ព្ទដែលមើលមុខគ្នាឃើញជាក្រុម។
ឪពុករបស់លោកខេលិបបានលើកទឹកចិត្តគាត់ ឲ្យប្រើព្រះបន្ទូលព្រះយេស៊ូវ ដែលមានចែងក្នុង ព្រះគម្ពីរម៉ាកុស ១០:៤៥។ គាត់បានផ្តាំខេលិបថា “ខេលិប កូនត្រូវចាំបាវចនារបស់គ្រួសារយើង ដែលចែងថា ‘យើងរស់នៅដើម្បីបម្រើ មិនមែនដើម្បីឲ្យគេបម្រើយើងទេ’”។ ត្រង់ចំណុចនេះ យើងងាយនឹងយល់ អំពីរបៀបដែលបុរសវ័យក្មេងម្នាក់នេះ មានការលូតលាស់ភាពពេញវ័យខាងជំនឿ។
កូនដែលព្រះបានផ្ញើនឹងយើងរាល់គ្នា សុទ្ធតែជាអំណោយដ៏ថ្លៃថ្លា។ មូលដ្ឋានគ្រឹះដ៏ល្អ ដែលពួកគេមានតាំងពីក្មេង នឹងជួយពួកគេឲ្យលូតលាស់ទៅជាគ្រីស្ទបរិស័ទ ដែលពេញវ័យខាងវិញ្ញាណ ដែលធ្វើ “ឲ្យអ្នកសំណប់របស់ព្រះបានគ្រប់លក្ខណ៍ ហើយមានគ្រប់ទាំងចំណេះ…
ដង្កូវត្រចៀក
គេបានប្រៀបប្រដូចបទចម្រៀងមួយចំនួន ទៅនឹងសត្វល្អិត ដែលចូលទៅក្នុងត្រចៀក ហើយនៅជាប់ក្នុងក្បាលរបស់មនុស្ស មិនព្រមទៅណា។ បទចម្រៀងទាំងនោះ ជាបទដែលគេពេញនិយម និងពិរោះណាស់ បានជាពេលដែលគេស្តាប់ហើយ វាដក់ជាប់ក្នុងចិត្ត មិនអាចដកវាចេញបាន។ គេថា ដើម្បីរំដោះខ្លួនយើងពីបទចម្រៀង ដែលអាចបណ្តាលឲ្យយើងមានគ្រោះថ្នាក់ យើងត្រូវជំនួសបទចម្រៀងនោះ ដោយទំនុកបទមួយទៀត ដែលមានលក្ខណៈ “ល្អប្រសើរជាង”។ ព្រោះបទចម្រៀងដែលមានពាក្យពេចន៍ និងបទភ្លេងថ្មី អាចដកបទចាស់ចេញពីចិត្តយើងបាន។
យ៉ាងណាមិញ នៅក្នុងពិភពនៃការគិតរបស់យើង ក៏អាចមានបញ្ហាដូចនេះផងដែរ។ ពេលដែលគំនិតរបស់យើងមានភាពស្រើបស្រាល ឬមានការសងសឹក នោះការអាន និងការជញ្ជឹងគិតអំពីព្រះបន្ទូលព្រះ អាចជួយសម្អាតគំនិតរបស់យើងឲ្យស្អាតបាន។ ព្រះគម្ពីរបានប្រាប់យើង ឲ្យស្រឡាញ់ព្រះអម្ចាស់ “ឲ្យអស់ពីចិត្ត អស់ពីព្រលឹង និងអស់គំនិតរបស់យើង” (ម៉ាថាយ ២២:៣៧) ហើយមិនត្រូវ “ត្រាប់តាមសម័យនេះឡើយ” ចូរឲ្យយើងរាល់គ្នា “បានផ្លាស់ប្រែវិញ ដោយគំនិតបានកែជាថ្មីឡើង”(រ៉ូម ១២:២)។ ព្រះគម្ពីរក៏បង្រៀនយើង ឲ្យគិតអំពីសេចក្តីណាដែលពិត សេចក្តីណាដែលគួររាប់អាន សេចក្តីណាដែលសុចរិត សេចក្តីណាដែលបរិសុទ្ធ សេចក្តីណាដែលគួរស្រឡាញ់ សេចក្តីណាដែលមានឈ្មោះល្អ បើមានសគុណណា ឬជាសេចក្តីគួរសរសើរ(ភីលីព៤:៨)។
ពេលដែលគំនិតរបស់យើងបែកទៅរកការអាក្រក់ នោះចូរយើងអនុញ្ញាតឲ្យប្រាជ្ញានៃព្រះគម្ពីរ ជ្រួតជ្រាបនៅក្នុងចិត្ត និងគំនិតយើង ដែលនេះជាវិធីដ៏ល្អបំផុត ដើម្បីលាងសម្អាតគំនិតយើង(២ធីម៉ូថេ ៣:១៦)។—Cindy Hess Kasper
ស្វាគមន៍មនុស្សទាំងអស់!
មានគម្រោងកែលម្អរក្រុងមួយ ដែលគេបានអនុវត្តនៅតាមផ្លូវធំ ក្នុងក្រុងរបស់ខ្ញុំ បានឲ្យគេសម្រេចចិត្តកំទេចព្រះវិហារដ៏ចំណាស់មួយកន្លែងចោល ដែលគេបានសាងសង់ព្រះវិហារនោះកាលពីទសវត្សរ៍ឆ្នាំ១៩៣០។ គេបានដកបង្អួចព្រះវិហារនោះចេញហើយ តែទោះបីជាគ្រឿងចាក់ឈួសឆាយដី បានចាប់ផ្តើមផ្តួលរំលំជញ្ជាំងរបស់ព្រះវិហារហើយក៏ដោយ ក៏ទ្វារទាំងឡាយឈរនៅកន្លែងដើមរបស់វា មិនទាន់រលំ អស់បីបួនថ្ងៃ។ ទ្វារនីមួយៗ នៅជុំវិញសំណង់ព្រះវិហារនោះ សុទ្ធតែមានសរសេរអក្សរធំៗពណ៌លឿងទំពីលើ តាំងពីយូរមកហើយថា : ហាមចូល!
គួរឲ្យស្តាយណាស់ ព្រះវិហារខ្លះ បានបើកទ្វារទទួលស្វាគមន៍ភ្ញៀវ តែព្រះវិហារទាំងនោះល្អតែសម្បកក្រៅ មិនមានលក្ខណៈគ្រប់គ្រាន់ជាព្រះវិហារឡើយ ទោះបីជាពួកគេមិនបានសរសេរអក្សរធំៗថា ហាមចូលក៏ដោយ។ ទោះអ្នកទទួលស្វាគមន៍បានបង្ហាញទឹកមុខរីករាយក៏ដោយ ក៏មានអ្នកខ្លះនៅតែបង្ហាញឲ្យភ្ញៀងដឹងថា “គេមិនទទួលស្វាគមន៍អ្នក នៅទីនេះទេ!” ជាការពិតណាស់ សម្បកក្រៅរបស់មនុស្ស មិនបង្ហាញអំពីអ្វី ដែលមាននៅក្នុងចិត្តរបស់ពួកគេឡើយ។ ព្រះទ្រង់ផ្តោតអារម្មណ៍ទៅលើ ជីវិតខាងក្នុងរបស់មនុស្សម្នាក់ៗ។ ព្រះអង្គមិនទតមើលសម្បកក្រៅរបស់មនុស្សឡើយ តែព្រះអង្គទតមើលក្នុងចិត្តរបស់យើងវិញ(១សាំយ៉ូអែល ១៦:៧) ហើយព្រះអង្គក៏សព្វព្រះទ័យឲ្យយើងធ្វើដូចនេះផងដែរ។ ព្រះអង្គជ្រាបអំពីចិត្តរបស់អ្នក ដែលមាន “ភាពសុចរិត” នៅសម្បកក្រៅ តែ “ពេញដោយពុតត្បុត” នៅក្នុងចិត្ត(ម៉ាថាយ ២៣:២៨)។
ព្រះទ្រង់មានព្រះបន្ទូលស្វាគមន៍ដ៏ច្បាស់លាស់ សម្រាប់ឲ្យយើងយកទៅប្រាប់អ្នកដទៃ។ គឺដូចដែលព្រះអង្គបានមានបន្ទូលដល់អស់អ្នក ដែលស្វែងរកព្រះអង្គថា “ហឺយ អស់អ្នកដែលស្រេកអើយ ចូរមកឯទីទឹកចុះ”(អេសាយ ៥៥:១)។—Cindy Hess Kasper
មិនត្រូវបានបោះបង់ចោល
ជាច្រើនឆ្នាំកន្លងទៅ ពេលដែលខ្ញុំ និងស្វាមីរបស់ខ្ញុំទៅធ្វើដំណើរកម្សាន្ត នៅសារមន្ទីរខ្យល់ និងអវកាសស្ម៊ីតសូនៀន ក្នុងរដ្ឋវាស៊ីនតុន ឌីស៊ី យើងបានកត់សំគាល់ឃើញថា មានរទេះរុញកូនក្មេងមួយកំពុងរំគិលទៅមុខ ដោយខ្លួនឯង ដោយគ្មាននរណាម្នាក់នៅក្បែរនោះសោះ។ យើងក៏សន្និដ្ឋានថា ប្រាកដជាមានឪពុកម្តាយដែលបានទុករទេះរុញនោះចោលហើយ ដោយសារវាសំពីងសំពោងពេក ហើយពួកគេប្រាកដជាកំពុងពរកូនរបស់ខ្លួនហើយ។ តែ ពេលដែលយើងដើរទៅជិតវា ទើបយើងឃើញមានកូនង៉ាកំពុងដេកនៅក្នុងនោះ។ តើឪពុកម្តាយក្មេង … បងប្អូនរបស់វា …ឬអ្នកមើលថែរក្មេងនោះ នៅឯណា? យើងក៏ខំរកមើលមួយសន្ទុះធំ ហើយក៏បានហៅមន្ត្រីសារមន្ទីមក។ ពេលនោះ មិនឃើញមាននរណាម្នាក់ មកយកក្មេងដ៏ថ្លៃវិសេសនោះសោះ! យើងក៏បានឃើញវាជាលើកចុងក្រោយ នៅពេលដែលគេរុញរទេះនោះ ទៅកន្លែងដែលមានសុវត្តិភាព។
បទពិសោធន៍ដែលខ្ញុំមាននៅពេលនោះ បានធ្វើឲ្យខ្ញុំគិតអំពីអារម្មណ៍របស់មនុស្សយើង ពេលដែលគេបោះបង់យើងចោល។ ជាការពិតណាស់ យើងមានអារម្មណ៍ដែលពិបាករកថ្លែងមិនបាន ពេលដែលគ្មាននរណាម្នាក់ យកចិត្តទុកដាក់ចំពោះយើង។ វាពិតជាអារម្មណ៍ឈឺចាប់ជាទីបំផុត។ ប៉ុន្តែ ទោះបីជាមនុស្សអាចបោះបង់យើងចោលក៏ដោយ ក៏យើងនៅតែអាចទុកចិត្តថា សេចក្តីស្រឡាញ់ និងព្រះវត្តមានរបស់ព្រះ នៅតែមានសម្រាប់យើងជានិច្ច។ ព្រះអម្ចាស់បានសន្យាថា ទ្រង់នឹងមិនចាកចេញពីយើងឡើយ(ចោទិយកថា ៣១:៨)។ ទ្រង់នឹងគង់នៅជាមួយយើង ទោះយើងទៅដល់ទីណាក៏ដោយ “គឺគង់នៅជាមួយជានិច្ច រហូតដល់បំផុតកល្ប” (ម៉ាថាយ ២៨:២០)។
ព្រះអម្ចាស់ទ្រង់មិនចេះភ្លេចការប្តេជ្ញាចិត្ត ដែលទ្រង់មានចំពោះកូនរបស់ទ្រង់ឡើយ។ ទោះបីជាអ្នកដទៃបោះបង់ចោលយើងក៏ដោយ ក៏យើងនៅតែអាចទុកចិត្ត លើព្រះបន្ទូល ដែលទ្រង់បានសន្យាចំពោះយើងថា…
“សូមប៉ាកុំបារម្ភ”
ក្នុងរដូវក្តៅ កាលពីឆ្នាំមុន ខ្ញុំ និងស្វាមីរបស់ខ្ញុំ បានបើកកម្មវិធីប្រគុំតន្រ្តី និងរៃអង្គាសប្រាក់ សម្រាប់ការស្រាវជ្រាវជម្ងឺមហារីកកុមារ។ ពេលនោះ យើងមានគម្រោងធ្វើកម្មវិធីនោះក្នុងទីធ្លាក្រោយផ្ទះយើង តែបន្ទាប់ពីយើងបានមើលការព្យាករណ៍ធាតុអាកាស យើងក៏មានការស្រង៉ាកចិត្ត។ ដូចនេះ ក្នុងរយៈពេល២ម៉ោង មុនពេលកម្មវិធីនេះចាប់ផ្តើម យើងក៏ចាប់ផ្តើមទូរស័ព្ទប្រាប់ភ្ញៀវរបស់យើង ជាង១រយនាក់ ដើម្បីជូនដំណឹងអំពីការផ្លាស់ប្តូរទីកន្លែងធ្វើកម្មវិធី។ ខណៈពេលដែលមិត្តភ័ក្រ និងក្រុមគ្រួសាររបស់យើងចាប់ផ្តើមដឹកជញ្ជូនអាហារ គ្រឿងតុបតែងកម្មវិធី និងឧបករណ៍យ៉ាងប្រញាប់ប្រញាល់ចេញពីផ្ទះយើង ទៅកន្លែងហាត់ប្រាណរបស់ព្រះវិហារយើង រ៉ូស៊ី(Rosie) កូនស្រីរបស់យើងក៏បានឈ្លាតឱកាសឱបឪពុករបស់នាង ហើយរំឭកគាត់ ជំនួសមុខឲ្យកូន និងចៅរបស់យើងថា “សូមលោកប៉ាក កុំព្រួយ យើងចាំជួយលោកប៉ាពីក្រោយខ្នងជានិច្ច”។
ពេលដែលយើងបានឮពាក្យសម្តីនេះ យើងមានការកម្សាន្តចិត្តយ៉ាងខ្លាំង ព្រោះការនេះបានរំឭកយើងថា យើងមិនមែននៅតែម្នាក់ឯងឡើយ។ ដូចមានគេពោលថា “ខ្ញុំនៅទីនេះស្រាប់ ខ្ញុំនឹងជួយបំពេញនៅត្រង់ចំណុចណា ដែលអ្នករំលង។ ខ្ញុំនឹងធ្វើជាភ្នែក និងដៃរបស់អ្នក”។ ពេលដែលពួកអ៊ីស្រាអែលកំពុងភាសខ្លួនចេញពីជីវិតជាទាសករ ក្នុងនគរអេស៊ីព្ទ ស្តេចផារ៉ោនបានបញ្ជាទ័ពរទេះចម្បាំង និងទ័ពសេះ ឲ្យដេញតាមពួកគេ (និក្ខមនំ ១៤:១៧)។ ប៉ុន្តែ “ទេវតានៃព្រះដែលបាននាំមុខពួកអ៊ីស្រាអែល ទ្រង់ក៏ត្រឡប់ទៅនៅខាងក្រោយវិញ ហើយបង្គោលពពកក៏ចេញពីមុខទៅនៅខាងក្រោយដែរ”(ខ.១៩)។ នេះជារបៀបដែលព្រះបំបាំង និងការពារពួកគេ ក្នុងរយៈពេលពេញមួយយប់នោះ។ នៅថ្ងៃបន្ទាប់ ទ្រង់ក៏បានញែកសមុទ្រក្រហម ដើម្បីឲ្យពួកគេអាចដើរកាត់សមុទ្រនោះ ដោយសុវត្ថិភាព។ ដូចនេះ ព្រះទ្រង់ក៏បានប្រាប់យើង…